ACLEDA MasterCard Credit Card ជាជម្រើសដ៏ប្រសើរលើការទូទាត់តាមរយះInternet

ACLEDA MasterCard Credit Card ជាជម្រើសដ៏ប្រសើរ និងផ្តល់ភាពងាយស្រួលសម្រាប់ការឆ្ពោះទៅរកជីវភាពរស់នៅក្នុងភាពទំនើបទាន់សម័យ ក្នុងការទូទាត់ដោយចាប់តាំងពីការបញ្ជាទិញទំនិញ-សេវាកម្មប្រចាំថ្ងៃ រហូតឈានទៅដល់ការទូទាត់តាមរយៈប្រព័ន្ធអ៊ីនធើណែត (e-commerce) ។

ACLEDA MasterCard Credit Card ជាប័ណ្ណដែលមានសុវត្ថិភាពខ្ពស់បំផុត ត្រូវបានផលិតស្របតាមបទដ្ឋានទាន់សម័យបំផុត ដែលធានាបាននូវសុវត្ថិភាពខ្ពស់ជូនដល់អតិថិជន ។ MasterCard Credit Card ត្រូវបានទទួលស្គាល់ជាបទដ្ឋានទិន្នន័យសុវត្ថិភាពនៃឧស្សាហកម្មប័ណ្ណទូទាត់ (PCI DSS) ។ MasterCard Credit Card មានសុវត្ថិភាព និងមានភាពងាយស្រួល ក្នុងការធ្វើប្រតិបត្តិការទូទាំងសកល តាមកម្រិតបន្ទាត់ឥណទានដែលមានស្រាប់ ឬបានអនុម័តដោយធនាគារ អេស៊ីលីដា ភីអិលស៊ី ។

Benefits

  • អាចទូទាត់ចំណាយផ្សេងៗតាមម៉ាស៊ីនឆូតកាតនៅតាមហាងទំនិញ សណ្ឋាគារ ឬក្រុមហ៊ុននានា ទាំងក្នុង និងក្រៅប្រទេស ដែលមានស្លាកសញ្ញា MasterCard ។
  • លោកអ្នកអាចទិញ និងទូទាត់ថ្លៃទំនិញបានភ្លាមៗ និងមិនគិតការប្រាក់ ប្រសិនបើលោកអ្នកទូទាត់ប្រាក់សងមកធនាគារវិញមិនឱ្យហួសថ្ងៃកំណត់ ។
  • អាចដកសាច់ប្រាក់បានឆាប់រហ័ស ពីគ្រប់ម៉ាស៊ីនATMទាំងអស់ ដែលមានស្លាកសញ្ញា MasterCard នៅក្នុង និងក្រៅប្រទេស គ្រប់ពេលវេលា ។
  • អាចបញ្ជាទិញតាមប្រព័ន្ធអ៊ីនធើណែតបានដូចជា ទិញទំនិញ កក់សំបុត្រយន្តហោះ ឬកក់បន្ទប់សណ្ឋាគារ ជាដើម ។
  • មានសុវត្ថិភាព និងងាយស្រួលជាងការប្រើប្រាស់សាច់ប្រាក់សុទ្ធ ។
  • អាចប្រើប្រាស់បានគ្រប់ទីកន្លែង ពាសពេញពិភពលោក និងមានច្បាប់ការពារដល់អ្នកប្រើប្រាស់ ។
  • មានឱកាសប្រើប្រាស់ផលិតផល-សេវាកម្មផ្សេងៗរបស់ធនាគារអេស៊ីលីដា ។

Features

  • អក្សរបោះពុម្ពលើប័ណ្ណ ចារិកជាអក្សរផុស ។
  • លេខប័ណ្ណ ១៦ខ្ទង់ ។
  • ជាប័ណ្ណឥណទាន ដែលបានរចនាតាមបទដ្ឋាន និងស្លាកសញ្ញាACLEDA Bankនិងស្ថាប័ន MasterCard ។
  • មានឈ្មោះអ្នកប្រើប្រាស់ជាភាសាអង់គ្លេស ។
  • មានកាលបរិច្ឆេទផុតកំណត់ ។
  • ផ្នែកខាងមុខប័ណ្ណមានបង្កប់ EMV Chip និងខាងខ្នងប័ណ្ណមានឆ្នូតម៉ាញ៉េទិក ដែលជាប្រព័ន្ធការពារសុវត្ថិភាព និងការពារការក្លែងបន្លំផ្សេងៗ ។

Currency

ប្រភេទជាប្រាក់ដុល្លារអាមេរិក ។ ករណីលោកអ្នកធ្វើប្រតិបត្តិការដកប្រាក់ ឬទូទាត់ជាប្រាក់ផ្សេងៗ តាមរយៈACLEDA MasterCard Credit Card ប្រព័ន្ធនឹងប្តូរប្រាក់ទៅតាមអត្រាប្តូរប្រាក់ផ្លូវការរបស់ MasterCard នៅពេលទូទាត់នោះ ។
ប្រភព:ACLEDA


Leave a Reply

Your email address will not be published. Required fields are marked *