ACLEDA Unity ធើ្វប្រតិបតិ្តការសេវាធនាគារ តាមរយះទូរស័ព្ទដៃគ្រប់ប្រភេទ និងគ្រប់ប្រព័ន្ធ

ACLEDA Unity អនុញ្ញាតឱ្យលោកអ្នកអាចធ្វើប្រតិបត្តិការសេវាធនាគារបាន (ដែលក្នុងនោះរួមទាំងការដកប្រាក់តាមម៉ាស៊ីនATM របស់ធនាគារអេស៊ីលីដា ដោយមិនប្រើATM Card) តាមរយៈទូរស័ព្ទដៃគ្រប់ប្រភេទ និងគ្រប់ប្រព័ន្ធ ដូចខាងក្រោម ៖

  • ពិនិត្យមើលអត្រាប្តូរប្រាក់
  • ពិនិត្យមើលសមតុល្យគណនី
  • ពិនិត្យមើលរបាយការណ៍គណនីសង្ខេប
  • ផ្ទេរប្រាក់រវាងគណនីម្ចាស់តែមួយ
  • ផ្ទេរប្រាក់រវាងគណនីម្ចាស់ផ្សេងគ្នា
  • ទូទាត់វិក្កយបត្រ (ទឹក ភ្លើង អ៊ីនធើណែត ឬទូរស័ព្ទ ។ល។)
  • បញ្ចូលទឹកប្រាក់ទូរស័ព្ទដៃ
  • សេវាផ្សេងៗទៀត

ចុចមើលះ ACLEDA MasterCard Credit Card ជាជម្រើសដ៏ប្រសើរលើការទូទាត់តាមរយះInternet

អត្ថប្រយោជន៍

  • ភាពងាយស្រួល ៖ ងាយស្រួលធ្វើប្រតិបត្តិការជំនួញជាមួយដៃគូ និងធនាគារអេស៊ីលីដា
  • ភាពឆាប់រហ័ស ៖ ខ្ញុំអាចធ្វើប្រតិបត្តិការធនាគារបានគ្រប់ទីកន្លែង នៅពេលខ្ញុំមានតម្រូវការ
  • ការត្រួតពិនិត្យ ៖ ធនាគារអេស៊ីលីដា បានផ្តល់ឱកាសឱ្យខ្ញុំចាត់ចែងសាច់ប្រាក់ និងត្រួតពិនិត្យដោយខ្លួនឯង
  • ការបម្រើសេវាខ្លួនឯង ៖ ធនាគារអេស៊ីលីដា អនុញ្ញាតឱ្យខ្ញុំធ្វើប្រតិបត្តិការធនាគារដោយខ្លួនឯង និងធ្វើឱ្យខ្ញុំបានចំណេញពេល
  • ការចូលរួម ៖ ធនាគារអេស៊ីលីដា ធ្វើឱ្យខ្ញុំចាប់អារម្មណ៍លើសេវាធនាគារ និងធ្វើឱ្យខ្ញុំក្លាយជាមនុស្សទាន់សម័យ
  • ឱកាសផ្សេងៗ ៖ ខ្ញុំមានឱកាសប្រើប្រាស់ផលិតផល-សេវាកម្មផ្សេងៗរបស់ធនាគារក្នុងពេលដំណាលគ្នា

លក្ខណៈពិសេស

  • មានគណនីបញ្ញើសំចៃ គណនីចរន្ត ឬគណនីបញ្ញើតាមតម្រូវការ
  • លោកអ្នកអាចប្រើប្រាស់សេវាអេស៊ីលីដាយូនីធីបាន ជាមួយទូរស័ព្ទដៃគ្រប់ប្រភេទ និងគ្រប់ប្រព័ន្ធ
  • អាចជ្រើសរើសយកភាសាខ្មែរ ឬអង់គ្លេស ដើម្បីធ្វើប្រតិបត្តិការសេវាអេស៊ីលីដាយូនីធី ដោយផ្អែកលើប្រភេទទូរស័ព្ទ និងមធ្យោបាយដែលលោកអ្នកបានជ្រើសរើស
  • មានគណនីជាមួយធនាគារអេស៊ីលីដា ដូចជា គណនីបញ្ញើសំចៃ គណនីចរន្ត ឬគណនីបញ្ញើតាមតម្រូវការ
  • ធនាគារអេស៊ីលីដា ផ្តល់ជូនរូបិយប័ណ្ណបីប្រភេទគឺ ប្រាក់ដុល្លារអាមេរិក ប្រាក់រៀល និងប្រាក់បាត ។ ប្រសិនបើរូបិយប័ណ្ណធ្វើប្រតិបត្តិការខុសពីរូបិយប័ណ្ណនៃគណនី នោះធនាគារនឹងប្តូរប្រាក់ជាស្វ័យប្រវត្តិ ដោយផ្អែកលើអត្រាប្តូរប្រាក់ផ្លូវការរបស់ធនាគារអេស៊ីលីដានៅពេលនោះ
  • ប្រាក់តម្កល់ដំបូង និងសមតុល្យអប្បបរមា គឺតម្រូវតាមប្រភេទគណនីដែលលោកអ្នកភ្ជាប់ជាមួយសេវាអេស៊ីលីដាយូនីធី
  • ផ្តល់ជូនអតិថិជនទូទៅ ទាំងឯកត្តជន និងក្រុមហ៊ុន
  • ទទួលបានអត្រាការប្រាក់ (គណនីបញ្ញើសំចៃ)
  • មានគណនីអេស៊ីលីដាយូនីធី
  • លោកអ្នកអាចប្រើប្រាស់សេវាអេស៊ីលីដាយូនីធីបាន ជាមួយទូរស័ព្ទដៃគ្រប់ប្រភេទ និងគ្រប់ប្រព័ន្ធ
  • អាចជ្រើសរើសយកភាសាខ្មែរ ឬអង់គ្លេស ដើម្បីធ្វើប្រតិបត្តិការសេវាអេស៊ីលីដាយូនីធី ដោយផ្អែកលើប្រភេទទូរស័ព្ទ និងមធ្យោបាយដែលលោកអ្នកបានជ្រើសរើស
  • ប្រព័ន្ធនឹងបង្កើតគណនីជូនលោកអ្នកដោយស្វ័យប្រវត្តិ នៅពេលលោកអ្នកចុះឈ្មោះប្រើសេវាអេស៊ីលីដាយូនីធី ហើយត្រូវបានបិទវិញដោយស្វ័យប្រវត្តិ នៅពេលសមតុល្យគណនីសូន្យរយៈពេលបីខែ ឬនៅពេលលោកអ្នកឈប់ប្រើប្រាស់ (លេខទូរស័ព្ទចល័ត គឺជាលេខគណនីរបស់លោកអ្នក)
  • សមតុល្យអតិបរមាក្នុងគណនី គឺ ២.៥០០ដុល្លារអាមេរិក ឬសមមូល
  • លោកអ្នកអាចធ្វើប្រតិបត្តិការជា ប្រាក់ដុល្លារអាមេរិក ប្រាក់រៀល និងប្រាក់បាត ។ ប្រសិនបើរូបិយប័ណ្ណធ្វើប្រតិបត្តិការខុសពីប្រាក់ដុល្លារអាមេរិក នោះធនាគារនឹងប្តូរប្រាក់ជាស្វ័យប្រវត្តិ ដោយផ្អែកលើអត្រាប្តូរប្រាក់ផ្លូវការរបស់ធនាគារអេស៊ីលីដានៅពេលនោះ
  • ប្រាក់តម្កល់ដំបូង គឺមិនតម្រូវ
  • សមតុល្យអប្បបរមា ស្មើសូន្យ (០)
  • ផ្តល់ជូនតែអតិថិជនឯកត្តជនប៉ុណ្ណោះ
  • ពុំទទួលបានអត្រាការប្រាក់ទេ

ការដាក់ប្រាក់ និងដកប្រាក់

  • ការដាក់ប្រាក់នៅការិយាល័យធនាគារអេស៊ីលីដា
    លោកអ្នកអាចដាក់ប្រាក់ចូលក្នុងគណនីអេស៊ីលីដាយូនីធី នៅសាខាធនាគារអេស៊ីលីដា
  • ការដកប្រាក់នៅការិយាល័យធនាគារអេស៊ីលីដា ឬអេធីអឹមរបស់ធនាគារអេស៊ីលីដា
    លោកអ្នកអាចដកប្រាក់ នៅសាខាធនាគារអេស៊ីលីដា ឬអេធីអឹមរបស់ធនាគារអេស៊ីលីដា (ដោយមិនចាំបាច់ប្រើប័ណ្ណអេស៊ីលីដា) ដោយផ្តល់ព័ត៌មានដូចខាងក្រោម ៖
  • លេខទូរស័ព្ទ
  • លេខសម្ងាត់មាស (Gold Code) ឬលេខសម្ងាត់ផ្ទាល់ខ្លួន (MPIN)
  • ចំនួនទឹកប្រាក់ដែលត្រូវដក (ករណីដកតាមអេធីអឹម គឺលោកអ្នកអាចដកសាច់ប្រាក់តាមចំនួនដែលអេធីអឹម អាចបញ្ចេញឱ្យបានតែប៉ុណ្ណោះ ។ ទឹកប្រាក់ដែលនៅសល់ លោកអ្នកអាចដកនៅសាខាធនាគារអេស៊ីលីដា ដោយប្រើលេខសម្ងាត់មាសដដែល)
  • លេខ OTP ដើម្បីបញ្ជាក់ប្រតិបត្តិការដកប្រាក់

ចុចមើលះ ACLEDA Job Announcement (Clerk of Marketing Officer)
ប្រភពះACLEDA

Leave a Reply

Your email address will not be published. Required fields are marked *