អ៊ិន ចាន់នី៖ ជីវិតនិងការងារជោគជ័យបាន ត្រូវចេះគ្រប់គ្រងលុយ

មានមនុស្សច្រើននាក់ណាស់ដែលកំពុងមានសុភមង្គល ដោយសារតែមានលុយ ច្រើនសម្រាប់រស់នៅ។ តែយ៉ាងក៏មានមនុស្សមិនតិចនាក់ដែរ ដែលកំពុងតែរស់ នៅជាមួយនឹងឧបសគ្គរាប់រយជំពូក ដោយសារតែមានបញ្ហាលុយ។ អ្នកជំពូកទី២ នេះហើយដែលចាំបាច់ត្រូវរៀនប្រើប្រាស់លុយដែលមាន ឲ្យមានប្រយោជន៍បំផុត ហើយក៏ត្រូវរៀនវិធីសាស្រ្តផ្សេងៗក្នុងការរកលុយផងដែរ។

លោកប្រធាន អ៊ិន ចាន់នី ដែលមានដើមកំណើតពី ខេត្តព្រៃវែង ក៏ធ្លាប់មានបញ្ហាលុយ ច្រើនណាស់ដែរ ជាពិសេសគឺក្រោយរបបខ្មែរក្រហមបានដួលរលំ។

ចុចមើលះ ACLEDA Unity ធើ្វប្រតិបតិ្តការសេវាធនាគារ តាមរយះទូរស័ព្ទដៃគ្រប់ប្រភេទ និងគ្រប់ប្រព័ន្ធ

តែយ៉ាងណា សព្វថ្ងៃលោកបានក្លាយជាអ្នកគ្រប់គ្រងលុយ ជាម្ចាស់របស់លុយ ដែលខុសពីជំនាន់ជាង៣០ឆ្នាំមុន ដែលលោករស់នៅយ៉ាងលំបាក។ តើអ្វីជាក្បួន គ្រប់គ្រងហិរញ្ញវត្ថុរបស់លោក ដែលធ្វើឲ្យលោកមានដូចសព្វថ្ងៃនេះ?

លោកប្រធានធនាគារ អេស៊ីលីដា បានឆ្លើយនឹងសំនួររបស់ពាណិជ្ជកម្មកម្ពុជា នៅក្នុងទស្សនាវដ្តីចេញផ្សាយខែ កញ្ញានេះថា លោកមានក្បួនចាយលុយ ៣ជំហ៊ាន សំខាន់ ដែលយើងខ្ញុំសូមលើកយកមកស្រាយជាសង្ខេបដូចខាងក្រោម៖

ទី១ គឺត្រូវមានគម្រោងចាយលុយឲ្យច្បាស់លាស់

ទី២ គឺក្រោយពីមានគម្រោងចាយហើយ ត្រូវត្រួតពិនិត្យការចាយនោះឲ្យបានល្អ

ទី៣ គឺពេលចាយអ្នកត្រូវធ្វើការសម្រេចចិត្តឲ្យត្រូវ ពោលគឺចាយនៅពេលដែលត្រូវចាយ ហើយត្រូវចាយលើអ្វីដែលអ្នកត្រូវចាយ

ទាក់ទងនឹងការសន្សំនិងការរកចំណូលបន្ថែមវិញ លោកបានលើកទ្បើងថា លោកមិនដែលទុកលុយឲ្យនៅទំនេរទេ ពោលគឺលោកយកប្រាក់ដែលនៅសល់ ទៅវិនិយោគជាមួយធនាគារ។

គួរបញ្ចាក់ ក្នុងវ័យកុមារ លោកបានផ្លាស់មករស់នៅក្នុងរាជធានីភ្នំពេញជាមួយឪពុកម្ដាយ ដោយបានចូលរៀននៅសាលាបឋមសិក្សាបឹងកេងកង និងវិទ្យាល័យទួលស្វាយព្រៃ(គុកទួលស្លែង)តែនៅឆ្នាំ១៩៧៥ លោកបានបោះបង់ការសិក្សា ដោយសារតែពេលនោះរបបខ្មែរក្រហមបានចូលមកដល់។

ជីវិតក្រោយបែករបបខ្មែរក្រហមគឺមិនស្រួលទេ ពោលលោកបានធ្វើការច្រើន បែបច្រើនយ៉ាងណាស់ដើម្បីជីវភាពរស់នៅ ដោយបានធ្វើ ជាបុគ្គលិកអង្កការនៅជំរំុ ផង និងជាគ្រូបង្រៀនផង។ ជាចុងបញ្ចប់នៅឆ្នាំ១៩៩៣ លោកបានរៀបចំបង្កើតអេស៊ីលីដាក្នុងនាមជាអង្គការក្រៅរដ្ឋាភិបាល។

ចុចមើលះ ACLEDA MasterCard Credit Card ជាជម្រើសដ៏ប្រសើរលើការទូទាត់តាមរយះInternet
ប្រភពះBusiness Cambodia

 

One thought on “អ៊ិន ចាន់នី៖ ជីវិតនិងការងារជោគជ័យបាន ត្រូវចេះគ្រប់គ្រងលុយ

  • November 21, 2016 at 12:49 pm
    Permalink

    1. ខ្ងំុបាទចង់បម្រីការងារជាមួយធនាគារអេសីុលីដាដែរទោះបីទៅទីណាក៏ដោយចុះខ្ងំុអាចទៅបានដីេម្បីអភិវឌ្ឍន៍ពីតូចទៅធំ បទពិសោធន៍ និង គំនិតច្នៃប្រឌិតរបស់ខ្លួនខ្ងំុជ្ទាល់។
    2. ការងារអ្វីក៏ដោយយីេងត្រូវតែតស៊ូអត់ធ្មត់ព្យាយាមសម្រាប់ឪកាសការងារយីេងដែលបានពាក់កណ្តាលនេះ។
    3. បីេខ្ងំុបានចូលបម្រីេនៅទីនេះខ្ងំុនឹងខិតខំអោយអស់ពីសម្ថតភាពរបស់ខ្ងំុដីេម្បីរីកចម្រីេនទាំងអស់គ្មា។

    Reply

Leave a Reply

Your email address will not be published. Required fields are marked *