ដំណឹងជ្រើសរើសបុគ្គលិកផ្នែកទំនាក់ទំនងផ្សព្វផ្សាយ

ធនាគារ អេស៊ីលីដា ភីអិលស៊ី ត្រូវការជ្រើសរើសបុគ្គលិកសម្រាប់តំណែងជា បុគ្គលិកផ្នែកទំនាក់ទំនងផ្សព្វផ្សាយ ចំនួន ០១នាក់ សម្រាប់បម្រើការនៅការិយាល័យកណ្តាល

តួនាទីសំខាន់ៗ ៖

  • សិក្សាវាយតម្លៃប្រព័ន្ធមេឌា ដូចជា : ទូរទស្សន៍ វិទ្យុ កាសែត ទស្សនារដ្តី ព្រឹត្តបត្រដែលមានប្រជាប្រិយភាព និងមានសក្តានុពលទីផ្សារល្អ សម្រាប់ជ្រើសរើសធ្វើការផ្សព្វផ្សាយផលិតផល-សេវាកម្មឲ្យមានប្រសិទ្ធភាព
  • ថតរូបភាព (Fixed) វិដេអូ (Video) ក្នុងកម្មវិធី ព្រឹត្តិការណ៍ឬកិច្ចប្រជុំផ្សេងៗរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី និងផលិតជាឯកសារវិដេអូសម្រាប់ប្រើប្រាស់ក្នុងការផ្សព្វផ្សាយ និងរក្សារទុកជាឯកសារ
  • ធ្វើកិច្ចការតាមតម្រូវការរបស់អ្នកគ្រប់គ្រង ។

គុណវុឌ្ឍិ ៖

  • មានបរិញ្ញាបត្រទីផ្សារ សេដ្ឋកិច្ច ឬព័ត៌មានវិទ្យា…
  • ត្រូវចេះប្រើប្រាស់កម្មវិធី Adobe Premier, Adobe After Effect, 3D Animation ស្ទាត់ជំនាញ
  • ចេះភាសាអង់គ្លេស អាន សរសេរ និងនិយាយបានល្អ
  • ជានីតិជនដែលមានសញ្ជាតិខ្មែរ
  • មានលក្ខណសម្បត្តិក្នុងការប្រាស្រ័យទាក់ទងនិងមានឥរិយាបថ ចេះបម្រើអតិថិជន ។

ពត៏មានផេ្សងៗ 

ប្រភពះACLEDA

Leave a Reply

Your email address will not be published. Required fields are marked *