ACLEDAប្រើប្រាស់បចេ្ចកវិទ្យាទំនើប នៅឆំ្នាក្រោយ

ភ្នំពេញ ៖ នៅក្នុងឆ្នាំ ២០១៧ខាងមុខនេះ ធនាគារអេស៊ីលីដាភីអិលស៊ីនឹងមិនប្រើប្រាស់ធនធានមនុស្ស និង ការិយាល័យច្រើនទៀតទេ ដោយការប្រើប្រាស់ ហេដ្ឋារចនាសម្ព័ន្ធអេឡិចត្រូនិក ( Financial Technology )ជំនួសវិញ។

លោកបណ្ឌិត អ៊ិន ចាន់នីប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដាភីអិលស៊ីបានមានប្រសាសន៍នៅក្នុងកិច្ចប្រជុំនាយកសាខារបស់ធនាគារអេស៊ីលីដា ភីអិលស៊ី ក្នុងឱកាសបើកសម្ពោធអគារការិយាល័យស្តង់ដាររបស់ខ្លួននៅខេត្តប៉ៃលិនកាលពីពេលថ្មីៗនេះថា យើងបានលើកជាផែនការយុទ្ធសាស្ត្រអស់រយៈពេល២ឆ្នាំមកហើយ ហើយឆ្នាំនេះ ជាឆ្នាំដែលយើងបានដាក់ឲ្យប្រើប្រាស់ផ្លូវការ នឹងរំពឹងថា នៅឆ្នាំ ២០១៧ខាងមុខនឹងមានសកម្មភាពយ៉ាងខ្លាំង។
ចុចមើលះ ACLEDA Unity ធើ្វប្រតិបតិ្តការសេវាធនាគារ តាមរយះទូរស័ព្ទដៃគ្រប់ប្រភេទ និងគ្រប់ប្រព័ន្ធ

លោកបានបន្តថា «ប្រព័ន្ធ ( Financial Technology )នេះ នឹងធ្វើឲ្យអតិថិជនរបស់យើងកាន់តែមានភាពងាយស្រួលក្នុងការប្រើប្រាស់ ដោយមិនចាំបានធ្វើដំណើរមកការិយាល័យ និងមិនចាំបាច់បំពេញទម្រង់បែបបទអីផ្សេងៗ គឺគាត់អាចធ្វើប្រតិបត្តិការលើទូរសព្ទ័ដៃរបស់គាត់តែម្ដង »។

ជាក់ស្ដែងនៅចុងឆ្នាំ ២០១៦នេះ ក៏មានផលិតផលមួយទៀតដែលនឹងដាក់ដំណើរការនៅឆ្នាំ២០១៧ ដែលមានភាពលឿនរហ័ស មានសុវត្ថិភាពខ្ពស់ និងអាចប្រើប្រាស់បានជាលក្ខណៈទ្រង់ទ្រាយធំ ដោយធ្វើប្រតិបត្តិការ មិនចាំបាច់ដកប្រាក់ចេញពីប្រព័ន្ធធនាគារឡើយ។

លោកបានបន្ថែមទៀតថា ការដាក់ឲ្យប្រើប្រាស់ប្រព័ន្ធអេឡិចត្រូនិកនេះ ក៏ជាការផ្សារភ្ជាប់ជាមួយនឹងហេដ្ឋារចនាសម្ព័ន្ធអេឡិចត្រូនិករបស់ធនាគារអេស៊ីលីដា ដែលបានដាក់ឲ្យប្រើប្រាស់ជាបន្តបន្ទាប់តាំងពីឆ្នាំ ២០០៧មក និងបានធ្វើការអភិវឌ្ឍន៍រហូតមក។

លោកបណ្ឌិត អ៊ិនចាន់នី បានបញ្ជាក់ថា បច្ចេកវិទ្យានេះធនាគារអេស៊ីលីដា បានវិនិយោគលើប្រព័ន្ធព័ត៌មានវិទ្យាអស់ទឹកប្រាក់ប្រមាណ៣៤លានដុល្លារផងដែរ ដើម្បីសង់មជ្ឈមណ្ឌលទិន្នន័យព័ត៌មានវិទ្យា និងបន្តបន្ថែមបំពាក់បច្ចេកវិទ្យាថែមទៀត ដើម្បីងាយស្រួលដល់ការបម្រើអតិថិជនរបស់យើង ទាំងក្នុងប្រទេសកម្ពុជា និងនៅបរទេស។
ពត៏មានផេ្សងៗ 

ប្រភពះកម្ពុជាថី្ម

Leave a Reply

Your email address will not be published. Required fields are marked *