ដំណឹងជ្រើសរើសបុគ្គលិក ពីធនាគារអេសុីលីដា ភីអិលសុី បានមកទៀតហើយ 06-12-2016

ធនាគារ អេស៊ីលីដា ភីអិលស៊ី ជាធនាគារពាណិជ្ជឈានមុខគេមួយនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលមានការរីកចម្រើន និងលូតលាស់យ៉ាងឆាប់រហ័ស តាំងពីបានទទួលអាជ្ញាប័ណ្ណជាធនាគារឯកទេសនៅឆ្នាំ២០០០ ។ ធនាគារបានពង្រីកសាខាបន្ថែមពី ៥៦ការិយាល័យ នៅខែមករា ឆ្នាំ២០០១ រហូតដល់ ២៥៩ ការិយាល័យ នៅគ្រប់ខេត្ត-រាជធានី ។ ហើយរហូតមកដល់សព្វថ្ងៃនេះ យើងមានអតិថិជនឥណទានសកម្ម៤៣៩.០០០នាក់ និងអតិថិជនផ្ញើប្រាក់ជិត ១.៦៤៤.០០០នាក់ ។ ដើម្បីបំពេញតាមតម្រូវការនៃការរីកចម្រើនផ្ទួនៗរបស់ធនាគារ នាយកដ្ឋានធនធានមនុស្សមានភារកិច្ចយ៉ាងសំខាន់ក្នុងការជ្រើសរើសបុគ្គលិកជាច្រើនបន្ថែមទៀត ។ សព្វថ្ងៃនេះ ធនាគារ អេស៊ីលីដា មានបុគ្គលិកជិត ១២.៣០០នាក់ និងត្រូវបានទទួលស្គាល់ថាជាអ្នកជ្រើសរើសនិស្សិតមានបរិញ្ញាបត្រពីមហាវិទ្យាល័យច្រើនជាងគេនៅក្នុងព្រះរាជាណាចក្រកម្ពុជា ។ ធនាគារបានធ្វើការរក្សាទុកនូវកម្រិតសមត្ថភាពធនធានមនុស្សបានយ៉ាងប្រសើរ តាមរយៈការហ្វឹកហ្វឺនទាំងបុគ្គលិកចំណូលថ្មី និងកម្មវិធីបំពាក់បំប៉នជាប្រចាំ សម្រាប់បុគ្គលិកជាន់ខ្ពស់របស់ខ្លួន ។

យើងខ្ញុំគាំទ្រធនាគារជាតិទាំងស្រុងចំពោះកិច្ចខិតខំប្រឹងប្រែងជំរុញ និងពង្រឹងដល់ប្រព័ន្ធហិរញ្ញវត្ថុ ។ ទាំងនេះគឺជាចំណែកមួយ ជួយបង្កើននូវជំនឿទុកចិត្តទៅដល់សាធារណជនលើវិស័យធនាគារនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលនឹងក្លាយជាអត្ថប្រយោជន៍ដល់បុគ្គលដែលពាក់ព័ន្ធគ្រប់ៗគ្នា ។ ដូច្នេះ រួមជាមួយនឹងកំណែទម្រង់សេដ្ឋកិច្ចដែលកាន់តែទូលំទូលាយ និងស៊ីជម្រៅជាងមុន ដឹកនាំដោយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ វានឹងបង្កលក្ខណៈប្រសើរឡើង សម្រាប់ការអភិវឌ្ឍមូលធនជាតិ និងការកាត់បន្ថយភាពក្រីក្រនៅក្នុងព្រះរាជាណាចក្រកម្ពុជា ។

មុខតំណែងកំពុងជ្រើសរើស

ធនាគារអេស៊ីលីដា ភីអិលស៊ី ត្រូវការជ្រើសរើសបុគ្គលិក សញ្ជាតិខ្មែរ ដែលមានសមត្ថភាពគ្រប់គ្រាន់ សម្រាប់មុខតំណែងដូចខាងក្រោម ។ សូមចុចលើមុខតំណែងណាមួយសម្រាប់ព័ត៌មានលម្អិតអំពីការទទួលខុសត្រូវ ៖

ពាក្យស្នើសុំចាប់ផ្តើមទទួលពីថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៦ រហូតដល់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៦ ម៉ោង ១២ ថ្ងៃត្រង់ ហើយបញ្ជីសម្រាំងនឹងបិទផ្សាយនៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៦ នៅគ្រប់សាខាខេត្ត-រាជធានី ។ វិសោធនកម្ម ត្រូវធ្វើនៅការិយាល័យកណ្តាល ធនាគារអេស៊ីលីដា ភីអិលស៊ី ។

សំគាល់ ៖

  • បេក្ខភាព ដែលមានអាសយដ្ឋាននៅទីតាំងប្រតិបត្តិការរបស់ធនាគារអេស៊ីលីដាដែលមានតម្រូវការ ត្រូវបានផ្តល់អាទិភាព ។
  • បេក្ខភាព ដែលបានដាក់ពាក្យសុំបម្រើការងារក្នុងធនាគារអេស៊ីលីដា ភីអិលស៊ី ពាក្យសុំ និងឯកសារផ្សេងៗដែលបានភ្ជាប់មកជាមួយ គឺមិនអាចសុំដកយកវិញបានឡើយ ។ លើកលែងសញ្ញាបត្រច្បាប់ដើម អាចដកយកវិញបាន ក្រោយពីការផ្ទៀងផ្ទាត់រួច ។
  • ការអញ្ជើញមកធ្វើវិសោធនកម្ម សម្រាប់តែបេក្ខភាព ដែលមានលក្ខណសម្បត្តិសមស្រប និងឯកសារគ្រប់គ្រាន់ទៅតាមតម្រូវការរបស់ ធនាគារអេស៊ីលីដា ភីអិលស៊ី តែប៉ុណ្ណោះ ។
  • យើងខ្ញុំមិនទទួលពាក្យស្នើសុំតាមរយៈអ៊ីម៉ែលទេ សូមអញ្ជើញមកដាក់ពាក្យដោយផ្ទាល់នៅការិយាល័យកណ្ដាល ឬតាមសាខារបស់ធនាគារ ។
  • យើងខ្ញុំធ្វើការផ្សព្វផ្សាយព័ត៌មានជ្រើសរើសបុគ្គលិកទៅតាមកាលវេលាទៀងទាត់ ដូច្នេះសូមទស្សនាវេបសាយរបស់ធនាគារអេស៊ីលីដាឱ្យបានញឹកញាប់ ដើម្បីស្វែងរកមុខតំណែងដែលត្រូវនឹងគុណសម្បត្តិរបស់លោកអ្នក ។

ពត័មានបនែ្ថមះ

Leave a Reply

Your email address will not be published. Required fields are marked *