ដំណឹងជ្រើសរើសបុគ្គលិក ​ផ្នែក​នីតិកម្ម | 05-01-2017

ធនាគារ អេស៊ីលីដា ភីអិលស៊ី ជាធនាគារនាំមុខគេលេខ ១ លើគ្រប់វិស័យ ត្រូវការជ្រើសរើសបុគ្គលិកសម្រាប់តំណែងជា បុគ្គលិកផ្នែកនីតិកម្ម ចំនួន ៣នាក់ សម្រាប់បម្រើការនៅការិយាល័យកណ្តាល ។

តួនាទីសំខាន់ៗ ៖

  • សិក្សា អនុវត្តឲ្យបានល្អ ត្រឹមត្រូវ និងអភិវឌ្ឍឲ្យទាន់សម័យតាមគោលការណ៍-នីតិវិធី សេចក្តីណែនាំទាំងឡាយដែលពាក់ព័ន្ធការងារជំនាញ
  • សម្របសម្រួលកិច្ចការទំនាក់ទំនងទៅស្ថានប័នរដ្ឋលើការអនុវត្តច្បាប់ ដំណើរការពាក់ព័ន្ធនឹងបញ្ហាច្បាប់ និងការអនុវត្តជាគោលការណ៍ច្បាប់ទូទៅពាក់ព័ន្ធពាណិជ្ជកម្មជាតិ និងអន្តរជាតិ
  • ស្វែងរកបទបញ្ញាតិច្បាប់ជាតិ និងអន្តរជាតិដែលពាក់ព័ន្ធ ព្រមទាំងធ្វើការផ្សព្វផ្សាយឲ្យបានទាន់ពេលវេលា
  • សម្របសម្រួល ឬដោះស្រាយបញ្ហាពាក់ព័ន្ធនឹងករណីវិវាទផ្សេងៗ របស់ក្រុមហ៊ុនបុត្រសម្ព័ន្ធ និងចុះតាមបណ្តាសាខា ដែលកើតមានឡើងក្នុងរង្វង់ធនាគារ អេស៊ីលីដា ភីអិលស៊ី
  • ធ្វើកិច្ចការតាមតម្រូវការរបស់អ្នកគ្រប់គ្រង

គុណវុឌ្ឍិ ៖

  • មានបរិញ្ញាបត្រច្បាប់
  • ជានីតិជនដែលមានសញ្ជាតិខ្មែរ
  • ចេះភាសាអង់គ្លេស អាន សរសេរ និងនិយាយបានស្ទាត់ជំនាញ ត្រូវបានផ្តល់អាទិភាព
  • ចេះប្រើប្រាស់កុំព្យូទ័រ (Microsoft Officel)
  • មានលក្ខណសម្បត្តិក្នុងការប្រាស្រ័យទាក់ទងល្អ និងមានឥរិយាបថចេះបម្រើអតិថិជន

ពត័មានបនែ្ថមះ

Leave a Reply

Your email address will not be published. Required fields are marked *