ដំណឹងជ្រើសរើស “ជំនួយការភ្នាក់ងារទីផ្សារ” | 05-01-2017

ធនាគារ អេស៊ីលីដា ភីអិលស៊ី ជាធនាគារនាំមុខគេលេខ ១ លើគ្រប់វិស័យ ត្រូវការជ្រើសរើសបុគ្គលិកសម្រាប់តំណែងជា ជំនួយការភ្នាក់ងារទីផ្សារ ចំនួន ៤នាក់ បម្រើការនៅតាមសាខាដូចខាងក្រោម ៖

តួនាទីសំខាន់ៗ ៖

  • សិក្សា អនុវត្តឲ្យបានល្អ ត្រឹមត្រូវ និងអភិវឌ្ឍឲ្យទាន់សម័យតាមគោលការណ៍-នីតិវិធី សេចក្តីណែនាំទាំងឡាយដែលពាក់ព័ន្ធការងារជំនាញ
  • ចុះផ្សព្វផ្សាយ និងទំនាក់ទំនងសាធារណៈ ដល់ទីកន្លែងដើម្បីលក់ផលិតផល-សេវាកម្ម របស់ធនាគារ អេស៊ីលីដា ភីអិលស៊ី
  • ថែរក្សា និងអភិវឌ្ឍទំនាក់ទំនងយ៉ាងជិតស្និទ្ធ ជាមួយអតិថិជនសក្តានុពល
  • ទទួលបម្រើអតិថិជន ផ្តល់ព័ត៌មាន និងដោះស្រាយបញ្ហាជាមួយអតិថិជន
  • ធ្វើកិច្ចការតាមតម្រូវការរបស់អ្នកគ្រប់គ្រង

គុណវុឌ្ឍិ ៖

  • យ៉ាងតិចសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិបូកពីរ (បរិញ្ញាបត្ររង ឬបញ្ចប់ថ្នាក់បរិញ្ញាបត្រឆ្នាំទី២)
  • ត្រូវចេះភាសាចិនស្ទាត់ជំនាញ
  • ជានីតិជន ដែលមានសញ្ជាតិខ្មែរ
  • ចេះប្រើប្រាស់កុំព្យូទ័រ (Ms.Word និង Ms.Excel)
  • មានលក្ខណសម្បត្តិល្អក្នុងការប្រាស្រ័យទាក់ទង និងមានឥរិយាបថចេះបម្រើអតិថិជន

ពត័មានបនែ្ថមះ

Leave a Reply

Your email address will not be published. Required fields are marked *