ដំណឹងជ្រើសរើស “អ្នកបើកបររថយន្ត” | 05-01-2017

ធនាគារ អេស៊ីលីដា ភីអិលស៊ី ជាធនាគារនាំមុខគេលេខ ១ លើគ្រប់វិស័យ ត្រូវការជ្រើសរើសបុគ្គលិកសម្រាប់តំណែងជា អ្នកបើកបររថយន្ត ចំនួន ១៤នាក់ បម្រើការនៅតាមសាខាដូចខាងក្រោម ៖

តួនាទីសំខាន់ៗ ៖

  • ដឹកជញ្ជូនភ្ញៀវ-អតិថិជនខាងក្នុង ឧបករណ៍-សម្ភារបរិក្ខាររបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី ឲ្យដល់គោលដៅតាមកាលកំណត់ និងគ្រប់ចំនួនប្រកបដោយសុវត្ថិភាពខ្ពស់
  • ធានាចាត់ចែងរាល់ការបើកបររថយន្តត្រូវអនុវត្តឲ្យបានត្រឹមត្រូវតាមច្បាប់ចរាចរព្រះរាជាណាចក្រកម្ពុជា
  • ធ្វើការត្រួតពិនិត្យ និងថែរក្សាយានយន្តឲ្យបានជាប់ជាប្រចាំទៅតាមលក្ខណៈបច្ចេកទេស
  • ធ្វើកិច្ចការតាមតម្រូវការអ្នកគ្រប់គ្រង

គុណវុឌ្ឍិ ៖

  • យ៉ាងតិចសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ (ឌីប្លូម)
  • ជានីតិជនដែលមានសញ្ជាតិខ្មែរ
  • មានចំណេះដឹងភាសាអង់គ្លេសជាមូលដ្ឋាន
  • មានលក្ខណសម្បត្តិក្នុងការប្រាស្រ័យទាក់ទង និងមានឥរិយាបថចេះបម្រើអតិថិជន
  • ត្រូវមានប័ណ្ណបើកបររថយន្ត (នៅមានសុពលភាព)
  • អាចបើកបរទាំងលេខដៃ និងលេខអូតូ ស្ទាត់ជំនាញ

ពត័មានបនែ្ថមះ

Leave a Reply

Your email address will not be published. Required fields are marked *